ជម្រើសដែលផ្លាស់ ប្តូរជីវិត
លោកអេរិក លីដឌែល(Eric Liddell) គឺជាកីឡាករជើងឯក ដែលបានសម្រេចចិត្តថា គាត់នឹងមិនរត់ប្រណាំង នៅថ្ងៃអាទិត្យ ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ១៩២៤ឡើយ។ គាត់មិនមានការស្ទាក់ស្ទើរ នៅក្នុងការសម្រេចចិត្តនេះឡើយ ព្រោះគាត់បានជឿអស់ពីចិត្តថា ថ្ងៃអាទិត្យជាថ្ងៃនៃព្រះអម្ចាស់ ដែលសម្រាប់ឲ្យយើងជួបជុំគ្នាថ្វាយបង្គំទ្រង់ និងសម្រាក។
មុនការប្រកួតនេះមួយឆ្នាំ លោកអេរិកបានជួបការពិបាកជាងនេះទៅទៀត ពេលដែលគេសុំឲ្យគាត់ចែកចាយអំពីសេចក្តីជំនឿរបស់គាត់ ទៅដល់កម្មករអណ្តូងរ៉ែធ្យូងថ្ម។ លោកអេរិកបានចែកចាយ អំពីការពុះពាររបស់គាត់ថា “ក្នុងមួយជីវិតខ្ញុំនេះ ខ្ញុំបានព្យាយាមគេចចេញពីការបំពេញតួនាទីនៅទីសាធារណៈ ប៉ុន្តែ ព្រះគ្រីស្ទហាក់ដូចជាបានដឹកនាំខ្ញុំ ឲ្យទៅតាមទិសដៅផ្ទុយពីចិត្តរបស់ខ្ញុំវិញ ហើយខ្ញុំក៏បោះជំហានទៅមុខ តាមទ្រង់។ នៅពេលនោះ ខ្ញុំក៏បានសម្រេចចិត្តថ្វាយទាំងអស់ ដាច់ដល់ព្រះគ្រីស្ទ។ និយាយរួម បើទ្រង់បានត្រាសហៅឲ្យខ្ញុំធ្វើការនោះ នោះទ្រង់ប្រាកដជាប្រទានឲ្យខ្ញុំមានអំណាចគ្រប់គ្រាន់ជាមិនខាន នៅពេលខ្ញុំបោះជំហានទៅមុខតាមទ្រង់”។
បន្ទាប់ពីលោកអេរិកយល់ព្រមចែកចាយ អំពីសេចក្តីជំនឿរបស់គាត់ ជាសាធារណៈ នៅថ្ងៃបន្ទាប់ គាត់ក៏បានទទួលសំបុត្រមួយច្បាប់ពីជែននី(Jenny) ដែលជាប្អូនស្រីរបស់គាត់ ដែលកំពុងរស់នៅប្រទេសចិន។ នាងបានសរសេរសំបុត្រនោះ កាលពីមួយសប្តាហ៍មុន ហើយនៅចុងបញ្ចប់នៃសំបុត្រនោះ នាងបានសរសេរខគម្ពីរថា “កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចម្រើនកម្លាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ”(អេសាយ ៤១:១០)។
ជារៀងរាល់ពេលដែលព្រះត្រាសហៅយើង យើងមានឱកាសសម្រេចចិត្ត ដើរតាមទ្រង់…
ចូរនឹកចាំអំពីមូលហេតុ
លោកចូ ម៉ូរីស(Joe Morris) បានធ្វើឲ្យការ៉េមរបស់គាត់ កាន់តែមានរស់ជាតិ ដោយប្រើគ្រឿងផ្សំជាច្រើន ដែលរាប់ចាប់តាំងពីស្ករសូកូឡា និងផ្លែស្ត្របឺរី រហូតដល់ម្ទេសផ្លោកក្រៀម។ គាត់ស្ថិតនៅក្នុងចំណោមអ្នកធ្វើការ៉េមទាំងបីនាក់ ដែលបានធ្វើការឲ្យក្រុមហ៊ុនដ៏ជោគជ័យមួយ នៅរដ្ឋតិចសាស់ ដែលមានឈ្មោះល្បីផ្នែកគុណភាព ភាពប៉ិនប្រសព្វ និងការឆ្នៃប្រឌិត។ ប៉ុន្តែ លោកចូមិនទាន់ភ្លេចមូលហេតុដែលគាត់ធ្វើការ៉េមឡើយ។
គាត់បាននិយាយប្រាប់អ្នកយកពត៌មាន ឈ្មោះរីខាដូ ហ្គាន់ដារ៉ា(Ricardo Gádara)ថា មានបុគ្គលិកម្នាក់ដែលធ្វើការយូរឆ្នាំ តែងតែបានរំឭកពួកគេថា “ហេតុអ្វីបានជាយើងធ្វើការ៉េម? ការ៉េមជាអាហារដែលធ្វើឲ្យសប្បាយចិត្ត។ យើងធ្វើការនៅទីនេះ ដើម្បីធ្វើឲ្យអ្នកញាំសប្បាយចិត្ត”។ នេះហើយជាមូលហេតុដែលលោកចូ ម៉ូរីសធ្វើការ៉េម។
យើងចាំបាច់ត្រូវនឹកចាំអំពីមូលហេតុ ដែលយើងត្រូវធ្វើការនេះ ឬការនោះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ។ ការនឹកចាំនេះគឺពិតជាសំខាន់ណាស់ ព្រោះបើយើងភ្លេច នោះយើងមិនខុសពីពួកសិស្សរបស់ព្រះយេស៊ូវ ដែលមានការប្រកែកគ្នាអំពីអ្នកដែលសំខាន់ជាងគេ ក្នុងចំណោមពួកគេ ដែលជាហេតុនាំឲ្យពួកគេមានកំហឹង និងការបែកបាក់។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានរំឭកពួកគេថា “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាកុស ១០:៣៥-៤៥)
បើយើងមានគោលដៅផ្សាយដំណឹងល្អនៃសេចក្តីស្រឡាញ់របស់ព្រះ ដល់អ្នកដទៃ នោះយើងនឹងមិនខ្វះការគួសម ឬមានអត្តចរិកកាចឡើយ បើសិនជាមាននរណាម្នាក់ប្រឆាំង ឬសើចចម្អកឲ្យការផ្សាយដំណឹងល្អរបស់យើងនោះ។ ពេលដែលយើងដើរតាមផ្លូវរបស់ព្រះអម្ចាស់ ដែលជាផ្លូវនៃការបម្រើ និងលះបង់ដោយសេចក្តីស្រឡាញ់ នោះយើងនឹកចាំថា ទ្រង់បានយាងមក ដើម្បីបម្រើ និងជួយសង្រ្គោះ។…
របស់ល្អបំផុតក្នុងជីវិត
មានពាក្យស្លោកពីបុរាណមួយ បានពោលថា “របស់ល្អបំផុតនៅក្នុងជីវិត គឺជារបស់ដែលយើងទទួលដោយឥតគិតថ្លៃ”។ ក្នុងពាក្យស្លោកនេះ ចំណុចជាច្រើន ដែលជាការពិត។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះជឿថា របស់ល្អបំផុតក្នុងជីវិត គឺជារបស់ដែលថ្លៃ ឬប្រហែលជារបស់ដែលពិបាកស្វែងរក។
ថ្មីៗនេះ ខ្ញុំបានឃើញផ្លាកសញ្ញាមួយ ដែលបានធ្វើឲ្យខ្ញុំញញឹម ហើយគិតពីអត្ថន័យរបស់វា។ នៅលើផ្លាកសញ្ញានោះ គេបានសរសេរថា “របស់ល្អបំផុតក្នុងជីវិត មិនមែនជារបស់ឡើយ”។ នេះជាការសរសេរបានល្អណាស់! ព្រោះថា ពេលដែលយើងស្គាល់តម្លៃនៃគ្រួសារ មិត្តភាព និងសេចក្តីជំនឿហើយ នោះយើងក៏នឹងបានដឹងថា ការអ្វីដែលសំខាន់បំផុតក្នុងជីវិត គឺជាចំណងទាក់ទងរវាងមនុស្ស និងព្រះអម្ចាស់។
ស្តេចសាឡូម៉ូនជាអ្នកដែលសមនឹងនិយាយអំពីរបស់ទ្រព្យ ព្រោះទ្រង់ “មានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី”(១ពង្សាវតាក្សត្រ ១០:២៣)។ តើទ្រង់បានផ្តល់យោបល់អ្វីខ្លះ អំពីទ្រព្យសម្បត្តិ? ទ្រង់បានមានបន្ទូលថា “កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យ ឬដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃបែបដូចជាឥន្ទ្រី” (សុភាសិត ២៣:៤-៥)។ ហើយទ្រង់លើកទឹកចិត្តយើងឲ្យផ្ចង់ចិត្ត ចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយតម្រិះ។ ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្តីសង្ឃឹមរបស់យើងនឹងមិនកាត់បង់ឡើយ(ខ.១២,១៨)។
របស់ល្អបំផុតក្នុងជីវិត គឺជាទ្រព្យសម្បត្តិដ៏នៅអស់កល្បជានិច្ច ដែលកើតចេញពីសេចក្តីល្អ និងព្រះគុណរបស់ព្រះ ដែលមានក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។ យើងមិនទុកដាក់ទ្រព្យសម្បត្តិទាំងនោះ ក្នុងដៃយើងឡើយ គឺយើងទុកនៅក្នុងចិត្តយើងវិញ។—David McCasland
មេរៀនទាំងពីរ
មានពេលមួយខ្ញុំបាននិពន្ធអត្ថបទមួយទំព័រ សម្រាប់សៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលអត្ថបទនោះនិយាយអំពីសារៈសំខាន់នៃការគោរពច្បាប់។ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំបានធ្វើដំណើរកំសាន្ត ក្នុងចម្ងាយផ្លូវ ១៣៦៧ គីឡូមែត្រ ដោយការតាំងចិត្តថា ខ្ញុំនឹងបើកបរតាមល្បឿនដែលបានកំណត់ដោយផ្លាកសញ្ញាចរាចរណ៍។
ពេលដែលខ្ញុំកំពុងបើកបរចេញពីក្រុងដ៏តូចមួយ នៅក្នុងរដ្ឋញូមិចស៊ិចកូ សហរដ្ឋអាមេរិក ខ្ញុំមានការផ្តោតអារម្មណ៍ទៅលើការបើកកញ្ចប់នំសាំងវិច ខ្លាំងជាងការមើលផ្លាកសញ្ញាតាមផ្លូវ ជាហេតុបណ្តាលឲ្យខ្ញុំទទួលសំបុត្រផាកពិន័យ ចំពោះការបើកបរហួសល្បឿនកំណត់។ មេរៀនទីមួយ ដែលខ្ញុំបានទទួលនៅថ្ងៃនោះគឺ: ការមិនបានយកចិត្តទុកដាក់ចំពោះច្បាប់ចរាចរណ៍ គឺមិនខុសពីការមិនគោរពច្បាប់ចរាចរណ៍ឡើយ។ ទន្ទឹមនឹងនោះ ខ្ញុំនៅមានចម្ងាយផ្លូវ ១១២៦គីឡូមែត្រទៀត!
មេរៀនទីពីរដែលខ្ញុំទទួលបានគឺ : ព្រះតែងតែល្បងលការសម្រេចចិត្តរបស់យើងជានិច្ច។ ខ្ញុំបាននឹកចាំថា ពេលដែលរាស្រ្តរបស់ព្រះត្រៀមខ្លួនចូលទឹកដីសន្យា លោកម៉ូសេនិយាយទៅកាន់ពួកគេថា “ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការ ដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្តីណា ដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់ តាមបញ្ញត្តទ្រង់ឬទេ”(ចោទិយកថា ៨:២)។
លោកយូជិន ភីធ័រសាន់(Eugene Peterson) ជាគ្រូគង្វាល និងអ្នកនិពន្ធម្នាក់ ដែលបានហៅការដើរតាមព្រះគ្រីស្ទថាជា “ការស្តាប់បង្គាប់ដ៏យូរអង្វែង តាមទិសដៅដដែល”។ មានន័យថា រៀងរាល់ពេលយើងសម្រេចចិត្តស្តាប់បង្គាប់ព្រះ យើងក៏ត្រូវសម្រេចចិត្តផងដែរថា នឹងបន្តស្តាប់បង្គាប់ទ្រង់ជារៀងរហូត។
តាមរយៈមេរៀនខាងលើនេះ ព្រះទ្រង់បានរំឭកឲ្យខ្ញុំដឹងថា ការផ្តោតចិត្តទៅលើការស្តាប់បង្គាប់ និងការផ្តោតអារម្មណ៍នៅក្នុងដំណើរនៃជីវិត ពិតជាមានសារៈសំខាន់ណាស់។—David McCasland
ដំណឹងល្អមានភាពរាលដាល
គេប្រើពាក្យថា “វីដេអូរាលដាល”(ឬ viral video) សំដៅទៅលើវីដេអូឃ្លីបខ្លីៗ ដែលគេបានផ្សព្វផ្សាយ ក្នុងអ៊ីនធ័រណិត ដែលមានការរីករាលដាលយ៉ាងលឿន ពេលដែលគេចែកផ្សាយលីង(ឬបណ្តាញ)របស់វា តគ្នាពីមួយទៅមួយ។ វីដេអូនេះអាចមានលក្ខណៈកំប្លែង ឬមានការលើកទឹកចិត្ត ឬក៏មានការបណ្តាលចិត្ត ហើយវាអាចរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស ហើយមានមនុស្សរាប់លាននាក់បានទស្សនាវា។ ការរីករាលដាលដ៏ឆាប់រហ័សនេះ គឺជាក្តីស្រម៉ៃរបស់អ្នកផ្សាយពាណិជ្ជកម្ម ប៉ុន្តែ អ្នកជំនាញផ្នែកទីផ្សា អាចទាញយកប្រយោជន៍ពីវាបាន។ អ្នកស្រីលេស៊ី ខេមផ៍(Lacy Kemp) បានសរសេរនៅលើគេហទំព័រ realnetworksblog.com ថា “តើធ្វើដូចម្តេចឲ្យអ្នកអាចធ្វើឲ្យអ្វីមួយ មានការរាលដាលដូចភ្លើងឆេះព្រៃបាន? ចម្លើយនោះគឺ អ្នកមិនអាចធ្វើដូចនោះបានទេ។ អ្វីដែលអ្នកចង់ធ្វើឲ្យរាលដាលនោះ ត្រូវតែមានលក្ខណៈដែលអស្ចារ្យល្មមនឹងអាចរាលដាល ដូចភ្លើងឆេះព្រៃបាន”។
យ៉ាងណាមិញ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ “មានភាពរាលដាល” តាមរយៈការចែកផ្សាយបន្តពីមនុស្សម្នាក់ទៅម្នាក់ទៀត។ បន្ទាប់ពីលោកស្ទេផាន ដែលជាអ្នកដឹកនាំក្នុងពួកជំនុំដំបូង ត្រូវគេចោលនឹងថ្មសម្លាប់ ដោយសារសេចក្តីជំនឿរបស់គាត់ អ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងយេរូសាឡិម ត្រូវគេធ្វើទុក្ខបៀតបៀន ហើយបង្ខំឲ្យចាកចេញពីផ្ទះសម្បែង(កិច្ចការ ៨:១-៣)។ គ្រីស្ទបរិស័ទទាំងនោះ បាននិយាយប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ នៅកន្លែងណាដែលពួកគេទៅដល់ ដោយគ្មានការស្ទាក់ស្ទើរ ឬភ័យខ្លាចអ្វីឡើយ។ គឺដូចដែលមានសេចក្តីចែងថា “អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល”(ខ.៤)។
ពេលដែលយើងបានស្គាល់ព្រះគ្រីស្ទច្បាស់ហើយ យើងមិនអាចលាក់ទុកដំណឹងល្អអំពីទ្រង់ នៅក្នុងចិត្តសម្រាប់តែខ្លួនឯងឡើយ។ សូម្បីតែក្នុងស្ថានភាពដែលពិបាកបំផុត ក៏យើងនៅតែចង់បន្តនិយាយប្រាប់អ្នកដទៃទៀតឲ្យបានស្គាល់ព្រះសង្រ្គោះ…
ការប្តេជ្ញាថា នឹងយកចិត្តទុកដាក់
ក្នុងអំឡុងពេលជាច្រើនខែ បន្ទាប់ពីម្តាយក្មេករបស់ខ្ញុំបានលាចាកលោក យើងបានទទួលកាតប៉ុស្តាល់ និងសំបុត្រមួយចំនួន ពីក្រុមការងារមើលថែរអ្នកជម្ងឺ ដែលបានមើលថែរគាត់ ដោយសេចក្តីស្រឡាញ់ និងបានដើរជាមួយគ្រួសារយើង ក្នុងដំណើរឆ្ពោះទៅរកការបាត់បង់។ ក្នុងចំណោមសំបុត្រនោះ មានសំបុត្រមួយបានចែកចាយអំពីដំណោះស្រាយល្អ ក្នុងពេលកាន់ទុក្ខ។ ក្នុងសំបុត្រមួយទៀត គេបានសរសេរថា “ពេលថ្ងៃបុណ្យខួបកំណើតរបស់ម្តាយអ្នកឈានជិតមកដល់ យើងបាននឹកចាំគាត់ ហើយយើងបានអធិស្ឋាន និងគិតអំពីអ្នក និងគ្រួសារអ្នក”។ ក្រុមអ្នកមើលថែរដ៏ល្អទាំងនេះបានដឹងថា ការកាន់ទុក្ខ គឺជាដំណើរការមួយដែលចេះតែបន្តទៅមុខ ដែលតម្រូវឲ្យមានការបន្តជួយ និងគាំទ្រ។ ពួកគេបានបង្ហាញនូវចិត្តក្តួលអាណិតដ៏ជ្រាវជ្រៅ តាមរយៈការគ្រប់យ៉ាងដែលពួកគេបានធ្វើសម្រាប់យើង។
ពេលដែលសាវ័កប៉ុលប្រាប់យើងថា “ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ”(កាឡាទី ៦:២) នោះគឺគាត់កំពុងតែប្រាប់យើង អំពីចំណុចសំខាន់បំផុតនៃការរស់នៅក្នុងព្រះវិញ្ញាណ។ ផ្ទុយពីការប្រព្រឹត្ត តាមនិស្ស័យសាច់ឈាម ដែលបង្ហិនបង្ហោច និងអាត្មានិយម(កាឡាទី ៥:១៩-២១) ផលផ្លែនៃព្រះវិញ្ញាណ ដែលមាននៅក្នុង និងតាមរយៈយើង មានដូចជា “សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត”(ខ.២២-២៣)។ សេរីភាពដ៏អស្ចារ្យ ដែលយើងមានក្នុងព្រះគ្រីស្ទ អនុញ្ញាតឲ្យយើងបម្រើគ្នាទៅវិញទៅមក ដោយសេចក្តីស្រលាញ់(ខ.១៣)។
ពាក្យលើកទឹកចិត្ត ដែលយើងនិយាយទៅកាន់មិត្តភ័ក្រដែលកំពុងឈឺចាប់ គឺប្រៀបបាននឹងទឹកភ្លៀងដែលធ្វើឲ្យមានភាពស្រស់ថ្លាឡើងវិញ។ ពេលយើងបន្តយកចិត្តទុកដាក់ ដោយការប្រព្រឹត្តរបស់យើង…
ការល្បូងពីសម្បកក្រៅ ភាពពិសពុលនៅ ខាងក្នុង
មានការសិក្សាមួយរបស់ប្រទេសអូស្រ្តាលី បានធ្វើការសន្និដ្ឋានថា សម្បកកញ្ចប់បារីដែលកាន់តែមិនសូវបានការតុបតែងលម្អ អាចធ្វើឲ្យក្មេងជំទង់កាន់តែលែងចង់ជក់បារី។ រដ្ឋាភិបាលក៏បានឆ្លើយតបតាមការសិក្សានេះ ដោយបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យក្រុមហ៊ុនថ្នាំជក់ដកពណ៌ ឡូហ្គូ និងអក្សរផ្សាយពាណិជ្ជកម្មចេញ ពីសម្បកញ្ចប់បារី ហើយត្រូវដាក់អក្សរដាស់តឿនអំពីគ្រោះដល់សុខភាព និងដាក់រូបភាពជម្ងឺសួត ជាជំនួសវិញ។ ដូចនេះ ក្រុមហ៊ុនបារីម៉ាល់បូរ៉ូ មែន(Marlboro Man) ក៏លែងឈប់គាំទ្រ មច្ចុរាជ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយការស្លាប់ ដោយសារការជក់បារី។ ប៉ុន្តែ មិនមែនមានតែកញ្ចប់បារីទេ ដែលអាចល្បួងមនុស្ស តាមរយៈសម្បកខាងក្រៅ ហើយ ផលិតផលនៅខាងក្នុងមានជាតិពលនោះ។
ព្រះគម្ពីរសុភាសិត ជាកណ្ឌនៃព្រះគម្ពីរសញ្ញាចាស់ ដែលបានជំរុញយើង ឲ្យពិចារណាអំពីលទ្ធផលដែលយើងអាចទទួលនៅក្នុងរយៈពេលវែង ដោយសារការជ្រើសរើសរបស់យើង។ ពាក្យ “ដល់ចុងបំផុត” គឺជាពាក្យដែលត្រូវបានប្រើជាច្រើនដងក្នុងព្រះគម្ពីរ (សុភាសិត ៥:៤ ២៥:៨ ២៩:២១) ដែលបានដាស់តឿនយើង ឲ្យគិតឲ្យបានវែងឆ្ងាយ ហើយសួរខ្លួនឯងថា ដល់ចុងបញ្ចប់ តើការអ្វីដែលយើងចង់ធ្វើឬចង់បាននោះ នឹងនាំឲ្យយើងទទួលបានសេចក្តីអំណរ ឬទុក្ខព្រួយ កិត្តិយស ឬក្តីអាម៉ាស ជីវិត ឬសេចក្តីស្លាប់។ “ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក ទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់”(២:៦-៧)។
ការឱបក្រសោបយកប្រាជ្ញារបស់ព្រះ ដើម្បីឲ្យទ្រង់ដឹកនាំក្នុងដំណើរជីវិត គឺជាគន្លឹះ សម្រាប់ជៀសវាងលទ្ធផលអាក្រក់ ដែលទទួលបានពីការជ្រើសរើសដ៏ល្ងង់ខ្លៅ។…
វង្វង់នៃមិត្តភ័ក្រ
មានសិស្សវិទ្យាល័យជាច្រើននាក់ មានភាពវិកលផ្នែកទំនាក់ទំនង ឬមានជម្ងឺវិកលផ្នែកសតិបញ្ញាពីកំណើត ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ខ្លួនត្រូវបានអ្នកដទៃបដិសេធ និងមិនអើពើរ។ ជាញឹកញាប់ ពួកគេអង្គុយញាំអាហារតែម្នាក់ឯង នៅកន្លែងលក់អាហារ នៅក្នុងសាលារៀន ព្រោះសិស្សដទៃទៀត មិនដឹងពីរបៀបទំនាក់ទំនងជាមួយពួកគេ ឬមិនយកចិត្តទុកដាក់ចំពោះពួកគេតែម្តង។ ដើម្បីលើកឡើងអំពីបញ្ហាខ្វះខាតនេះ អ្នកស្រីបាបារ៉ា ផាលីលីស(Barbara Palilis) ដែលជាអ្នកព្យាបាលជម្ងឺផ្នែកនិយាយស្តី បានបង្កើតកម្មវិធី “វង្វង់មិត្តភ័ក្រ” ដែលនៅក្នុងនោះ គេរៀបចំសិស្សដែលមានជម្ងឺប្រភេទនេះ ឲ្យមានគូជាមួយសិស្សដែលមានសុខភាពធម្មតា ដើម្បីឲ្យពួកគេណាត់ ជួបគ្នាញាំអាហារថ្ងៃត្រង់ និងចូលរួមសកម្មភាពសង្គមជាមួយគ្នា។ តាមរយៈកម្មវិធីព្យាបាលនេះ សិស្សទាំងនោះដែលមានការខ្វះខាតជាពិសេស និងសិស្សដែលមានសុខភាពប្រក្រតី ក៏បានរាប់អានគ្នាជាមិត្តភ័ក្រ ហើយបន្តធ្វើឲ្យមានភាពល្អប្រសើរ និងមានការកែប្រែកាន់តែខ្លាំងឡើង តាមរយៈការផ្តល់ឲ្យនូវការទទួលស្គាល់ មិត្តភាព និងការយោគយល់គ្នា។
ការរាប់បញ្ចូលមនុស្សទៅក្នុងសហហគមន៍អ្នកជឿព្រះ គឺជាចំណុចសំខាន់បំផុតនៃដំណឹងល្អរបស់ព្រះគ្រីស្ទ។ គឺដូចដែលមានសេចក្តីចែងថា “ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ … ក្នុងកាលដែលយើងនៅ ស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ”(អេភេសូ ២:៤-៥)។ តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ នោះយើង “ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់”(ខ.១៣)។
ដោយសារយើងបានទទួលអភ័យឯកសិទ្ធិ ធ្វើជាសមាជិកនៃ“មហាគ្រួសារនៃព្រះ”(ខ.១៩) នោះយើងគួរតែមានភ្នែកដែលមើលឃើញ និងមានចិត្តដែលយកចិត្តទុកដាក់ ចំពោះមនុស្សនៅជុំវិញខ្លួនយើង ដែលកំពុងមានភាពឯកកោ ដោយសារអ្នកដទៃមិនអើពើរ។ នៅថ្ងៃនេះ…
ការឈ្នះ និងការចាញ់
ការប្រកួតជម្រើសជើងឯកម៉ាស្ទ័រ ស្ថិតក្នុងចំណោមការប្រកួតដ៏មានកិត្យានុភាពបំផុតរបស់កីឡាវាយកូនហ្គោលជាលក្ខណៈអាជីព។ នៅឆ្នាំ ២០០៩ លោកកេននី ភ័ររី(Kenny Perry) បានទទួលលំដាប់ថ្នាក់ទីពីរ បន្ទាប់បាននាំមុខគេ នៅក្នុងជុំចុងក្រោយ។ ក្នុងការសែត New York Time លោកបីល ផិននីងតុន(Bill Pennington) បានពណ៌នាថា លោកភ័ររី "បានខកចិត្ត តែមិនអស់សង្ឃឹម ឬបាក់ទឹកចិត្តឡើយ" បន្ទាប់ពីបានចាញ់ការប្រកួតនោះ។ លោកភ័ររីបាននិយាយថា "ខ្ញុំនឹងក្រឡេចមកមើលរឿងនេះឡើងវិញ ម្តងម្កាល ហើយសួរខ្លួនឯងថា តើមានអ្វីខ្លះដែលខ្ញុំអាចធ្វើ តាមរបៀបផ្សេង ដើម្បីទទួលជោគជ័យ នៅពេលប្រកួតលើកនោះ តែខ្ញុំនឹងមិនឲ្យរឿងនោះដក់ជាប់ក្នុងចិត្តខ្ញុំជារហូតឡើយ។ ប្រសិនបើនេះជារឿងដ៏អាក្រក់បំផុត ដែលបានកើតឡើង ក្នុងជីវិតខ្ញុំ នោះវាជាមេរៀនដ៏ល្អគួសមមួយសម្រាប់ខ្ញុំ។ ខ្ញុំនឹងមិនឱ្យបញ្ហានេះតាមរំខានខ្ញុំឡើយ។ ក្នុងមួយជីវិតនេះ មានការជាច្រើនទៀត ដែលសំខាន់ជាងបញ្ហាមួយនេះ...ដូចនេះ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញនៅយប់នេះ ជាមួយនឹងគ្រួសារខ្ញុំ ហើយយើងនឹងធ្វើអ្វីដែលនាំឲ្យសប្បាយចិត្តវិញ"។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចាំបាច់ត្រូវមានសមត្ថភាពរៀនសូត្រពីការខកចិត្ត។ ការផ្ចង់ចិត្តរបស់យើង គឺជាកក្តាកំណត់នៃរបៀបដែលយើងប្រឈមមុខនឹងជ័យជម្នះ និងបរាជ័យក្នុងជីវិត។ គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ”(កូល៉ុស ៣:១-២)។ ដូចនេះ…
ការជួបជុំគ្នា
ក្នុងអំឡុងពេលបម្រើការ ជាអ្នកផ្សាយព្រះបន្ទូលក្នុងជួរទ័ព នៅបន្ទាយ YMCA ក្នុងប្រទេសអេស៊ីព្ទ លោកអូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់បានធ្វើឲ្យប៉ះពាល់ចិត្តទាហានជាច្រើន ដែលក្រោយមក ពួកគេបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោកឆាមប័របានកត់ចុះក្នុងសៀវភៅកំណត់ហេតុថា “យើងទទួលសំបុត្រមួយច្បាប់ ពីមិត្តភ័ក្តម្នាក់ ដែលជាជនជាតិញូហ្សៀឡិន។ គាត់បានប្រាប់ថា លោក ធេដ ស្ត្រែក(Ted Strack)បានពលីជីវិតហើយ។ ដូចនេះ លោក ធេដ ស្ត្រែកបានទៅនៅជាមួយព្រះយេស៊ូវហើយ។” គាត់បានរៀបរាប់ទៀតថា ... លោកធេដ មានរូបសម្បត្តិ និងអត្តចរិតល្អ និងជាពួកបរិសុទ្ធដ៏តូចម្នាក់ ដែលមានចិត្តក្លាហាន គួរជាទីរាប់អាន។ សូមអរគុណព្រះអម្ចាស់ ដែលនៅនឹកចាំពីគាត់ … ពួកគេកំពុងទៅជួបជុំគ្នានៅនគរស្ថានសួគ៌ម្តងមួយៗ”។
ពេលយើងកំពុងកើតទុក្ខចំពោះការស្លាប់របស់អ្នកជាទីស្រឡាញ់ នោះយើងត្រូវប្រកាន់ខ្ផាប់តាមបន្ទូលសន្យារបស់ព្រះយេស៊ូវ អំពីជីវិតអស់កល្បជានិច្ច។ ក័ណ្ឌគម្ពីរវិវរណៈបានកត់ត្រាថា ព្រះបានបើកសម្តែង ឲ្យលោកយ៉ូហានឃើញមនុស្សមួយហ្វូងយ៉ាងធំ គេមកពីគ្រប់សាសន៍ គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅជុំវិញបល័ង្ករបស់ព្រះអម្ចាស់(៧:៩)។ បទគម្ពីរនេះបានពិពណ៌នាអំពីការជួបជុំគ្នាដ៏មានអំណរអស់កល្ប ដែលនឹងកើតមានជាពិត ពេលដែល“កូនចៀមដែលនៅកណ្តាលបល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ឋទឹកនៃជីវិត (៧:១៧)។
មរណៈភាពនៃអ្នកជឿម្នាក់ៗ នៅក្នុងព្រះគ្រីស្ទ គឺជាការប្រាប់ទុកជាមុន អំពីថ្ងៃដែលយើងនឹងចូលរួមជាមួយពួកគេ នៅក្នុងការជួបជុំជាមួយព្រះអម្ចាស់នៅនគរស្ថានសួគ៌។…